Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីយោធាពាក់ផ្កាយ២មួយរូប ចេញមុខបដិសេធទាំងស្រុង ចំពោះជនខិលខូចកាត់ត វិដេអូរូបលោកបង្កោះក្នុង Facebook ធ្វើឲ្យប៉ះពាល់កិត្តិយស នៃកងយោធពលខេមរភូមិន្ទ

13-01-2018 13:34

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ មុជ សាវឿន នាយករងនាយកដ្ឋាន អធិការកិច្ច ក្រសួងការពារជាតិ បានចេញមុខបដិសេធទាំងស្រុង ចំពោះជនខិលខូល ដែលបានកាត់តវិដេអូ បង្ហោះក្នុង Facebook ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរូបលោក និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ និងគណបក្សប្រជាជនកម្ពុជាផងដែរ។

ក្នុងលិខិតបំភ្លឺរបស់លោកឧត្តមសេនីយ៍ មុជ សាវឿន បានបញ្ជាក់ថា វីដេអូដែលម្ចាស់ Facebook ឈ្មោះ Hai Khmerkrom បង្ហោះនោះ គឺជាការប្រឌិតកាត់ត បញ្ចូលសំឡេង និយាយបំភ្លៃ ខុសពីការពិតទាំងស្រុង។

ក្រៅពីនេះ លោកឧត្តមសេនីយ៍ បានអំពាវនាវដល់សាធារណជនទាំងអស់ ដែលបានឃើញនូវវិដេអូ ដែលបានបង្ហោះដោយជនខិលខូចនោះ សូមមេត្តាកុំចែកផ្សាយបន្ត និងលុបចោល ព្រោះវិដេអូនេះ ជារឿងមិនពិតនោះទេ៕