(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរ GANZBERG ប្រកាសចែកជូនមួកការពារសុវត្ថិភាព ចំនួន ១០,០០០មួក ជូនដល់ប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ ក្នុងខែ មករា ២០១៨ នេះ។
ស្របតាមរដ្ឋាភិបាលកំពុងតែពង្រឹងច្បាប់ចរាចរណ៏ផ្លូវគោក អោយមានប្រសិទ្ធភាពខ្ពស់ ប្រជាពលរដ្ឋជាច្រើនដែលធ្វើដំណើរដោយម៉ូតូអត់ពាក់មួកសុវត្ថិភាព នឹងត្រូវបានសមត្ថកិច្ចធ្វើការផាកពិន័យ។
ដូច្នេះនេះពិតជាដំណឹងល្អណាស់សម្រាប់អ្នកធ្វើដំណើរដោយម៉ូតូ នឹងដើម្បីជាការចូលរួមចំណែកអនុវត្តន៏ច្បាប់ចរាចរណ៏ អោយមានប្រសិទ្ធភាពខ្ពស់ ក្រុមហ៊ុនស្រាបៀរ GANZBERG ប្រកាសចែកមួកការពារសុវត្ថិភាពចំនួន ១០,០០០មួក ជូនដល់ប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានលម្អិត នៃយុទ្ធនាការចែកមួកការពារសុវត្ថិភាពនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងប្រកាសជូនក្នុងពេលឆាប់ៗខាងមុខនេះ ទាំងការទីតាំងចែកមួក នឹងកាលបរិច្ចេទច្បាស់លាស់៕