(ភ្នំពេញ)៖ លោកស្រីសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា (MOU) រវាងវិទ្យាស្ថានពាណិជ្ជកម្មក្រុងសៀងហៃ (SBS) និងសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP)។
ពីធីនេះធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ ស្ថិតនៅសាកលវិទ្យាល័យចំរើនពហុបច្ចេទវិទ្យា ខាងលិចវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក អគារ១៥៤ ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
ការចុះអនុស្សារណៈនេះ មានការចូលរួមពីតំណាងគ្រឺះស្ថានទាំង ២គឺ ឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) និង លោក Prof, Chen Jianfeng, Vice President of SBS ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់ សាស្ត្រាចារ្យ និងបុគ្គលិកនៃគ្រឹះស្ថានឧត្តមសិក្សាទាំង២ ផងដែរ។
គោលបំណងនៃការចុះ(MOU) នេះគឺ ដើម្បីធ្វើការផ្លាស់ប្តូរនៅបទពិសោធន៍រវាងគ្រឹះស្ថានឧត្តមសិក្សាទាំង២ ពង្រឹងនៅឧត្តមភាពនៃគុណភាពសិក្សា ងាយស្រួលដល់សិស្សនិស្សិត ដែលចង់សិក្សាបន្តនៅក្រៅប្រទេស និងការផ្លាស់ប្តូរនៅសាស្ត្រាចារ្យនឹងសាស្ត្រាចារ្យ បុគ្គលិកនឹងបុគ្គលិក សិស្សនិស្សិតនឹងសិស្សនិស្សិត រវាងគ្រឹះស្ថានឧត្តមសិក្សាទាំង២ផងដែរ ជាពិសេសគឺ ពង្រឹងមិត្តភាពឲ្យមានភាពរឹងមាំរវាងរវាងគ្រឹះស្ថានឧត្តមសិក្សាទាំង២ និងរវាងរដ្ឋនឹងរដ្ឋផងដែរ៕