(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅម៉ោង៩៖០០នាទីព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ នឹងអញ្ជើញទស្សនាព្រឹត្តិការណ៍តាំងពិព័រណ៍កងទ័ព ដែលកំពុងរៀបចំឡើងនៅ ក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រ។
បន្ទាប់ពីបញ្ចប់ការទស្សនាពិព័រណ៍កងទ័ពនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញជួបសំណេះសំណាល ព្រមទាំងពិសារអាហារជាមួយបងប្អូនអ្នកធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ជាង៣០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រផងដែរ។
សូមជម្រាបថា ព្រឹត្តិការណ៍កីឡាកងយោធពលខេមរភូមិន្ទ និងពិព័រណ៍យុទ្ធោបករណ៍ជាច្រើន នៅមជ្ឈមណ្ឌលកោះពេជ្រ បានចាប់ផ្ដើមឡើងជាផ្លូវការ នៅថ្ងៃទី១១ ខែមករា នឹងត្រូវបញ្ចប់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ។ ព្រឹត្តិការណ៍កីឡា និងពិព័រណ៍កងទ័ពនេះ រៀបចំឡើងដើម្បីអបអរខួបលើកទី៣៩ នៃទិវាជ័យជម្នះ៧មករា៕