(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គុន្ធធារ៉ា, លោក ជូរ លឹមហួត, លោក ហួន លីហួ, អ្នកនាង កេត សត្យា, លោក វង់ វុធ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ទីតាំងព្រលានយន្តហោះថ្មី គ្រោងសាងសង់នៅក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាមួយទុនវិនិយោគ ១,៥០០លានដុល្លារអាមេរិក
២៖ ដីជិតទីតាំងតំបន់ដែលគ្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីឡើងថ្លៃខ្ពស់ ក្រោយគម្រោងនេះត្រូវបានប្រកាស
៣៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តម្លៃប្រមាណ ២ពាន់លានដុល្លារ ត្រូវបានចុះហត្ថលេខារួចហើយ
៤៖ មូលនិធីស៊ីក្លូ ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នឹងចាប់ផ្តើមដាក់ឱ្យអនុវត្តពីថ្ងៃស្អែក តទៅ !
៥៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានមោទនាភាព ដែលសម្រេចជោគវាសនាដោយខ្លួនឯង មិនទទួលការណែនាំពីស្ថាប័នអន្តរជាតិ លើកំណែទម្រង់រដ្ឋបាលសាធារណៈ
៦៖ សេចក្តីព្រាង «យុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥» ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងហើយ
៧៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ អង្ករក្រអូបជិត៤០ម៉ឺនតោន ស្មើនឹង៦២% ត្រូវបាននាំចេញទីផ្សារអន្តរជាតិ នៅឆ្នាំ២០១៧
៨៖ ប្រធានគណបក្សយុវជនកម្ពុជា៖ ពលរដ្ឋជាម្ចាស់ជោគវាសនាអ្នកនយោបាយ, បើពលរដ្ឋមិនបោះឆ្នោតនោះ អ្នកនយោបាយនឹងកំណត់វាសនាពួកគាត់វិញ
៩៖ ស.ស.ស.ក រៀបចំវេទិកា «អ្នកសារព័ត៌មាន និងអ្នកនាំពាក្យ» លើកដំបូង ដើម្បីសម្រួលដល់ទំនាក់ទំនងរវាងអ្នកសារព័ត៌មាន ទៅនឹងអង្គភាពនានា
* ព័ត៌មានអន្តរជាតិ (World News)
១៖ ស្ថាបនិក Facebook «កំពុងរៀបចំផែនការធំលើកំណែទម្រង់ News Feed» ដែលនាំឲ្យអ្នកធ្វើពាណិជ្ជកម្ម និងព័ត៌មានអនឡាញជួបបញ្ហា...!
២៖ លោក វ៉្លាឌីមៀ ពូទីន៖ «ការវាយប្រហារមូលដ្ឋានទ័ពអាកាសរុស្ស៊ី គឺជាចេតនាបំបែកបំបាក់ទំនាក់ទំនងរុស្ស៊ី-អ៊ីរ៉ង់-តួកគី»
៣៖ សហរដ្ឋអាមេរិក «កំពុងត្រៀមទណ្ឌកម្មឡើងវិញ ដើម្បីដាក់លើអ៊ីរ៉ង់» ដោយរង់ចាំតែការប្រកាសចុងក្រោយពី លោក ត្រាំ ប៉ុណ្ណោះ!
៤៖ លោក ដូណាល់ ត្រាំ «ថ្លែងមើលងាយប្រទេសមួយចំនួនថា គគ្រិច និងគួរឲ្យខ្ពើម» ពាក់ព័ន្ធបញ្ហាជនអន្តោប្រវេសន៍!
៥៖ ម៉ិចស៊ីកូ៖ «រឿងចេញថ្លៃកសាងជញ្ជាំងព្រំដែនអាមេរិក គឺដេកយល់សប្តិទៅ» ម៉ិចស៊ីកូគ្មានថ្ងៃធ្វើបានឡើយ!
៦៖ រដ្ឋមន្ត្រីការបរទេសជប៉ុន «បង្ហាញក្តីព្រួយបារម្ភខ្លាំង ចំពោះបញ្ហារ៉ូហ៊ីងយ៉ា» នៅមុខលោកស្រី អោងសាន ស៊ូជី!
៧៖ លោក មូន ជែនអ៊ីន «កាន់តែរីកមុខមាត់» ដោយសារភាពវិជ្ជមានជាមួយកូរ៉េខាងជើង! ៕