Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ ខែមករា៖ រកឃើញយានយន្ដល្មើសច្បាប់ជាង១ពាន់គ្រឿង និងផាកពិន័យ៧៦១គ្រឿង, រាជធានីភ្នំពេញ ឃាត់យានយន្តបាន៤៥៧គ្រឿង

12-01-2018 16:46

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលបានត្រួតពិនិត្យយានយន្ដចំនួន៥,៣៣១គ្រឿង រកឃើញល្មើសច្បាប់១,០៤៨គ្រឿង (ម៉ូតូ៧៩ភាគរយ) អប់រំ២៨៤គ្រឿង និងផាកពិន័យ៧៦១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែមករានេះ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១២​ ខែមករានេះ ត្រួតពិនិត្យរួមបាន ចំនួន២,៩៧៤គ្រឿង អប់រំ៧៤គ្រឿង និងផាកពិន័យចំនួន៥៥៥គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៤៩៧គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២​ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៧,៨៦៩គ្រឿង រកឃើញយានយន្តល្មើស ៩,៥៩១គ្រឿង (ម៉ូតូ៨៣ភាគរយ) ក្នុងនោះអប់រំ ៣,៤១៣គ្រឿង និងផាកពិន័យ ៦,១៧៨គ្រឿង (ម៉ូតូ៩៤ភាគរយ)៕