(ភ្នំពេញ)៖ របាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ថា នៅឆ្នាំ២០១៧កន្លងទៅនេះ កម្ពុជាបាននាំចេញអង្ករជាង៦៣ម៉ឺនតោន ក្នុងមានអង្ករក្រអូបរហូតដល់ជិត៤០ម៉ឺនតោន ហើយក្រៅពីនេះមានអង្ករសជិត១៦ម៉ឺនតោន និងអអង្ករចំហុងជាង៨ម៉ឺនតោន។
របាយការណ៍របស់រដ្ឋមន្ត្រីកសិកម្មផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះបានបញ្ជាក់ថា រយៈពេល១២ខែ ឆ្នាំ២០១៧ ពោលចាប់ពីខែមករា ដល់ខែធ្នូ កម្ពុជាបាននាំចេញ៖
១៖ កម្ពុជាបាននាំចេញអង្ករក្រអូបគ្រប់ប្រភេទបានចំនួន៣៩៤,០២៧តោន កើតឡើង៦១.៩៩ភាគរយ។
២៖ អង្ករសគ្រប់ប្រភេទមានចំនួន ១៥៦,៦៥៤តោន ស្មើនឹង ២៤.៦៤ភាគរយ
៣៖ អង្ករចំហុយមានចំនួន ៨៤,៩៩៨តោន ស្មើនឹង១៣.៣៧ភាគរយ៕
សូមអានរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្មទាំងស្រុង៖