(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ គណៈរដ្ឋមន្រ្តីបានប្រកាសលទ្ធផលផ្លូវការមួយ។
កិច្ចប្រជុំនៅព្រឹកមិញនេះ មានរបៀបវារៈចំនួន៣ រួមមាន៖
១៖ សេចក្តីព្រាងយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ។
២៖ របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ នូវគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី២ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហ្សឺណែវប្រទេសស្វីស
៣៖ បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តីដើម្បីសុំសច្ចាប័ននីតិប្បញ្ញត្តិលើ៖ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ -វៀតណាម។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គណៈរដ្ឋមន្រ្តីអំពីលទ្ធផលនៃកិច្ចប្រជុំក្នុងថ្ងៃសុក្រនេះ៖