(ភ្នំពេញ)៖ នៅថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ក្រុមហ៊ុន ភ្នំពេញហុងដា បានរៀប​ចំ​កម្មវិធី​តាំង​បង្ហាញ​រថយន្ដស៊េរីថ្មី ទាំង៣ម៉ូដែល គឺ The All New​ Honda CR-V 2018, ALL NEW HONDA CIVIC 2017 និង​ THE NEW HONDA CITY​ 2018 នៅផ្សារទំនើបអ៊ីអនម៉ល (Aeon Mall) ចាប់ពីម៉ោង៩៖០០ព្រឹក ដល់​ម៉ោង១០៖០០យប់។

ការតាំងបង្ហាញនេះ គឺដើម្បីឲ្យអតិថិជនទាំងអស់ បានទទួលយកនូវបទពិសោធន៍ នៃលក្ខណ:​ពិសេសៗជាច្រើនរបស់រថយន្ដ​ HONDA ពិសេសបំផុតនោះ គឺការមកដល់នៃរថយន្ដហុងដា CR-V 2018 ស៊េរីថ្មីបំផុត ដោយមានការផ្លាស់ប្តូររូបរាងថ្មី ការរចនាទំនើបបែបស៊ីវិល័យទាន់សម័យ និង​បច្ចេក​វិទ្យាថ្មីៗ​ ជាមួយនឹងការផ្ដល់ជូនយ៉ាងពិសេស មិនធ្លាប់មានក្នុងឱកាសបុណ្យចូលឆ្នាំចិនសំរាប់អតិថិជនដូចជា៖

*កក់ ឬទិញរថយន្ដហុងដា CR-V 2018 ទទូលបានទូរស័ព្ទ iPhone X

*កក់ ឬទិញរថយន្ដហុងដា CIVIC ឬ CITY ទទូលបានទូរស័ព្ទ iPhone 8plus

*ការចាប់អាងប៉ាវសំណាងចំពោះអតិថិជន កក់ ឬទិញរថយន្ត HONDA

*ការធានា (Warranty) រយៈពេល 03 ឆ្នាំ ឬ 100,000 គីឡូម៉ែត្រ

ជាមួយគ្នានេះដែរ អតិថិជនអាចធ្វើការបើកបរសាកល្បងរថយន្ត THE NEW HONDA CITY បានផងដែរ។ លើសពីនេះ​អតិថិជននឹងទទូលបានលក្ខណ្ឌបង់ប្រាក់យ៉ាងងាយស្រួលបំផុត៖

*រថយន្ត The ALL NEW HONDA CR-V បង់មុនត្រឹមតែ 9,960ដុល្លាអាមេរិក

*រថយន្ត ​ ALL NEW HONDA CIVIC បង់មុនត្រឹមតែ 7,960ដុល្លាអាមេរិក

*រថយន្ត THE NEW HONDA CITY បង់មុនត្រឹមតែ 6,300ដុល្លាអាមេរិក

ទទួលយកបទពិសោធន៍ថ្មីពីរថយន្ត HONDA ជាមួយការផ្តល់ជូនជាច្រើនព្រមជាមួយវត្ថុអនុស្សាវរីយជាច្រើន។ សម្រាប់អតិថិជន ដែលមានបំណងទិញរថយន្តថ្មី សូមអញ្ជើញទស្សនា ការតាំងបង្ហាញនៅផ្សារទំនើបអ៊ីអនម៉ល ឬអញ្ជើញមកអគារ​តាំង​បង្ហាញផ្ទាល់​​​​ របស់ក្រុមហ៊ុន ភ្នំពេញហុងដា ដែលមានទីតាំង​នៅទល់​មុខអា​កាសយាន​​ដ្ឋានអន្ដរ​​ជាតិភ្នំពេញ។

ទំនាក់ទំនងទូរស័ព្ទ៖ 023 866 278 / 017 899 855 / 017 867 186​៕