Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមពាក់ខ្សែក្រវាត់គ្រប់ពេលបើកបរ! ស្លាប់ម្នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១១ ខែមករា​ម្សិលមិញ

12-01-2018 07:03

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់, របួសស្រាលចំនួនម្នាក់ និងរបួសធ្ងន់៦នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៥គ្រឿង រថយន្តតូច៣គ្រឿង និងរថយន្តធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថារយៈពេល១១ថ្ងៃ ខែមករា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១០៥លើក បណ្ដាលឲ្យមនុស្សស្លាប់៦៤នាក់ របួសធ្ងន់ចំនួន១២៣នាក់ និងរបួសស្រាលចំនួន៨៦នាក់៕