(ភ្នំពេញ)៖ ស្រាបៀរកម្ពុជា ចែករង្វាន់ពិតៗដល់អតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាក់ស្តែងសម្រាប់រដូវកាលឆ្នាំថ្មីនេះ មន្ត្រីឥណទានម្នាក់មានសំណាងទទួលបានកាដូទឹកប្រាក់ ១,០០០ ដុល្លារ ពីស្រាបៀរកម្ពុជា នៅថ្ងៃទី ២ មករា ឆ្នាំ២០១៨ បន្ទាប់ពីពិសាស្រាបៀរកម្ពុជាកំប៉ុងដែលមានរូបភាពកីឡាករក្លឹបបាល់ទាត់ Manchester City អស់មួយកេសកន្លះ ក្នុងពិធីជួបជុំបងប្អូននៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ។
លោក ងាវ ច័ន្ទតារា បានថ្លែងទាំងរំភើបថា ពេលត្រូវរង្វាន់ភ្លាម លោកសឹងមិនជឿថា ត្រូវ ១,០០០ ដុល្លារទេ ។ «ពេលហ្នឹង ខ្ញុំឲ្យបងប្អូនខ្ញុំជួយមើល ហើយគាត់ថា ពិតជាត្រូវមែន ។ នេះជាលើកទី១ ហើយ ដែលខ្ញុំត្រូវធំ (រង្វាន់ធំ) ពីស្រាបៀរកម្ពុជា»។
គួរបញ្ចាក់ថា ស្រាបៀរកម្ពុជា ផ្តល់រង្វាន់ជូនអតិថិជនជាប្រាក់សុទ្ធ ១,០០០ ដុល្លារ ឬ ១០,០០០ ដុល្លារ ដែលសរុបជាទឹកប្រាក់ ១លានដុល្លារ ជារៀងរាល់ខែ ៕