(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គុន្ធធារ៉ា, លោក ជូរ លឹមហួត, លោក ហួន លីហួ, អ្នកនាង កេត សត្យា និងលោក វង់ វុធ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ឯកសារចំនួន១៩ ដែលបានចុះហត្ថលេខារួមគ្នា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីចិន លោក លី ខឺឈាង ត្រូវបានផ្សព្វផ្សាយ
២៖ ជំនួបទ្វេភាគីនាយករដ្ឋមន្រ្តីកម្ពុជា-ចិន៖ ចិនត្រៀមកញ្ចប់ថវិកាជាង២៧០លានដុល្លារ សម្រាប់គម្រោងតូច-ធំ អភិវឌ្ឍន៍នៅកម្ពុជា
៣៖ នាយករដ្ឋមន្រ្តីចិន សន្យាជួយជំរុញទេសចរខ្លួន មកកាន់កម្ពុជាឱ្យច្រើនបន្ថែមទៀត ខណៈដែលភ្ញៀវចិន កំពុងឈរលេខរៀងទី១ នៅកម្ពុជា
៤៖ សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យនាយករដ្ឋមន្ត្រីចិន ជួយជំរុញការទិញស្ករអំពៅពីកម្ពុជា
៥៖ ទីស្តីការគណៈរដ្ឋមន្ត្រី បើកឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សនិស្សិត ចូលទស្សនាពិព័រណ៌សមិទ្ធផល នៃកិច្ចប្រតិបត្តិការមេគង្គ-ឡានឆាង ដោយសេរី ចាប់ពីថ្ងៃទី១២-២០ ខែមករា
៦៖ តុលាការនឹង អនុវត្តនីតិវិធីបន្តលើ លោក សម រង្ស៊ី ក្រោយពេលរឹងរូស មិនចូលខ្លួនឆ្លើយបំភ្លឺតាមការកោះហៅជាបន្តបន្ទាប់
៧៖ ស្ថានទូតកម្ពុជានៅថៃ ជូនដំណឹងពីការផ្អាកផ្តល់លិខិតឆ្លងដែន និងប័ណ្ណពលករក្រៅប្រទេស នៅការិយាល័យប្រចាំខេត្តរ៉ាក់យ៉ង និងឆាក់ឈើងសាវ ចាប់ពីថ្ងៃទី១៥ ខែមករា, ប៉ុន្តែពលករអាចមកដក និងស្នើសុំបាន នៅស្ថានទូតខ្មែរ ក្នុងទីក្រុងបាងកក
៨៖ ស្រ្តីសកម្មជនអតីត CNRP ដែលជេរប្រមាថសម្តេចតេជោ នៅលើបណ្តាញសង្គម Facebook ត្រូវតុលាការសម្រេចដាក់ពន្ធនាគារ១ឆ្នាំ
៩៖ តុលាការចេញដីកាឃុំខ្លួន នគរបាលស័ក្តិ៤ ដែលធាក់មន្ដ្រីចរាចរណ៍របស់សាលារាជធានីភ្នំពេញ ដាក់ពន្ធនាគារ
* ព័ត៌មានអន្តរជាតិ (World News)
១៖ ពេលនេះ CEO នៃក្រុមហ៊ុនយក្ស Amazon «ក្លាយជាកំពូលមហាសេដ្ឋីលេខ ១» លើពិភពលោកហើយ!
២៖ សហរដ្ឋអាមេរិក «សម្តែងការសោកស្ដាយ និងខកចិត្តខ្លាំង» ចំពោះរឿងក្តីអ្នកសារព័ត៌មាន Reuters នៅមីយ៉ាន់ម៉ា ដែលកំពុងប្រឈមមុខជាប់ពន្ធនាគារ ១៤ឆ្នាំ!
៣៖ លោក ដូណាល់ ត្រាំ៖ «វាទំនងជាពុំអាចទៅរួចទេថា ខ្ញុំនឹងទទួលយកការស៊ើបសួរ ពីសំណាក់រដ្ឋអាជ្ញាពិសេសនោះ»
៤៖ ពេលនេះ ដូណាល់ ត្រាំ «កំពុងដុតដៃដុតជើងក្នុងគំរោង ផលិតក្បាលគ្រាប់នុយក្លេអ៊ែរថ្មីបន្ថែម» ដែលនឹងបង្កភាពរកាំរកូសរឹតតែខ្លាំង
៥៖ ការស្ទង់មតិថ្មី៖ «ប្រជាពលរដ្ឋអាមេរិកភាគច្រើនមិនជឿថា ដូណាល់ ត្រាំ មានជាប់ពាក់ព័ន្ធនឹងរុស្ស៊ី ក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៦ នោះឡើយ»
៦៖ មិនធម្មតា! ប្រទេសចិន «ប្រកាសជួយសាងសង់មូលដ្ឋានទ័ពថ្មី ឲ្យអាហ្វហ្គានីស្ថាន និងផ្គត់ផ្គង់បិរក្ខាយោធា-សព្វាវុធទាំងស្រុង» ដើម្បីទប់ស្កាត់បញ្ហាធំមួយ
៧៖ ប្រទេសកូរ៉េខាងជើង «អំពាវនាវយ៉ាងទទូច ឲ្យកូរ៉េខាងត្បូងឈប់ធ្វើសមយុទ្ធយោធា ជាមួយអាមេរិកទៀត» ព្រោះវាជាដើមចមនៃបញ្ហាទាំងអស់
៨៖ លោក ដូណាល់ ត្រាំ «កំពុងជម្រុញឲ្យនាយករដ្ឋមន្ត្រីន័រវែស ចាយលុយបន្ថែមលើវិស័យការពារជាតិ» ព្រោះវាជារឿងចាំបាច់
៩៖ ទស្សនាសកម្មភាពនានាក្នុង «សមយុទ្ធយោធាចិន បើកទំព័រឆ្នាំ២០១៨» ក្រោមបញ្ជាផ្ទាល់ពី លោក ស៊ី ជិនពីង! ៕