(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលបានត្រួតពិនិត្យយានយន្ដចំនួន៤,២៨០គ្រឿង រកឃើញល្មើសច្បាប់៦៥៤គ្រឿង (ម៉ូតូ៨៤ភាគរយ) អប់រំ២៣១គ្រឿង និងផាកពិន័យ៤២៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែមករានេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១១ ខែមករានេះ ត្រួតពិនិត្យរួមបាន ចំនួន២,៨៥៤គ្រឿង អប់រំ២០គ្រឿង និងផាកពិន័យចំនួន៣៦៩គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៧២៥គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥២,៥៣៨គ្រឿង រកឃើញយានយន្តល្មើស ៨,៥៤៦គ្រឿង (ម៉ូតូ៦៣ភាគរយ) ក្នុងនោះអប់រំ ៣,១២៩គ្រឿង និងផាកពិន័យ ៥,៤១៧គ្រឿង (ម៉ូតូ៩៦ភាគរយ)៕