(ភ្នំពេញ)៖ ដើម្បីឲ្យពលរដ្ឋមន្រ្ដីរាជការ សិស្ស និស្សិត យល់ច្បាស់ពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង របស់ប្រទេសទាំង៦, ទីស្ដីការគណៈរដ្ឋមន្រ្ដី នឹងបើកឲ្យមានការចូលរួមទស្សនាពិព័រណ៍សមិទ្ធផល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយសេរីរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ចាប់ពីម៉ោង៨៖៣០នាទីព្រឹក រហូតដល់ម៉ោង១៧៖៣០នាទីល្ងាច នៅវិមានសន្ដិភាព នៃទីស្ដីការគណៈរដ្ឋមន្រ្ដី។
សូមជម្រាបថា កិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨៕