(ភ្នំពេញ)៖ ស្រាបៀរកម្ពុជាត្រៀមនាំការភ្ញាក់ផ្អើលថ្មី ឲ្យអតិថិជនរបស់ខ្លូនក្នុងឆ្នាំ២០១៨ ជាមួយសំបកកំប៉ុងថ្មី ដែលមានបន្ថែមរូបកីឡាករ Manchester City (Man City) នៅលើសំបកកំប៉ុង។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរកម្ពុជា មិនបានបញ្ជាក់ទេថា តើការដាក់រូបកីឡាករ Man City លើសំបកកំប៉ុងស្រាបៀរកម្ពុជានេះមានអត្ថន័យយ៉ាងណា ប៉ុន្តែក្រុមហ៊ុនបានអះអាងថា ស្រាបៀរកម្ពុជា នឹងនាំការភ្ញាក់ផ្អើលដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុនមកឲ្យអតិថិជនរបស់ខ្លូន ហើយក្រុមហ៊ុននឹងប្រកាសដំណឹងនេះ ក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ផងដែរថា ស្រាបៀរកម្ពុជា បានក្លាយជាដៃគូពាណិជ្ជកម្មផ្លូវការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយ Man City ដែលជាក្លឹបបាល់ទាត់ដ៏ធំ និងជោគជ័យមួយនៅចក្រភពអង់គ្លេស ក្រោមពាក្យស្លោកថា «ដៃគូឥតខ្ចោះ» កាលពីចុងឆ្នាំ២០១៧។ ក្នុងភាពជាដៃគូនេះ ស្រាបៀរកម្ពុជា គ្រោងនឹងធ្វើសកម្មភាពជាច្រើនជាមួយក្លឹបបាល់ទាត់ Man City ដែលក្នុងនោះក៏មានការនាំកីឡាករកម្ពុជាទៅហ្វឹកហាត់នៅទីលានបាល់ទាត់ Etihad របស់ Man City និងការនាំគ្រូបង្វិករបស់ Man City Academy មកកម្ពុជាផងដែរ៕