(ភ្នំពេញ)៖ តារាសម្តែងស្រីវ័យរាងជ្រេ កញ្ញា កុល ដាវី និងចូលខ្លួនមកបកស្រាយ ពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហា ជាមួយនឹងតារាប្រុស លោក សុខ រក្សា ក្រោយពីអ្នកទាំងពីរបានលាតត្រដាង ឲ្យមហាជនដឹងថា កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា និងឈានដល់ថ្ងៃចូលរោងការទៀតផង។ យ៉ាងណាក្តី ទោះអ្នកទាំងពីរស្រឡាញ់គ្នា លក្ខណៈបើកជំហរ ក៏នៅតែមានជនទី៣ តាមជ្រៀតជ្រែកស្នេហាមួយនេះដែរ។

ពាក់ព័ន្ធនឹងរឿងនេះ កញ្ញា កុល ដាវី នឹងមកបកស្រាយក្នុងបទសម្ភាសន៍ របស់កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» តាមរយៈការផ្សាយផ្ទាល់ ក្នុងផេក Fresh News TV និង Khmer Talking នៅល្ងាចថ្ងៃសៅរ៍ ទី១៣ ខែមករា នេះ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា»

ជាការកត់សម្គាល់ គេសង្កេតឃើញថា កញ្ញា កុល ដាវី ទោះវ័យរាងជ្រេក៏ពិតមែន ប៉ុន្ដែបើនិយាយពីសម្រស់វិញ គឺនៅតែស្អាតដដែល ខណៈការងារសិល្បៈរបស់នាង ហាក់កំពុងមានភាពមមាញឹកខ្លាំង ដោយក្នុងនោះមានការថតខ្សែភាពយន្តជាច្រើន ដែលនាងកំពុងតែសម្ដែង ព្រមទាំងមានផលិតករ និងក្រុមហ៊ុនច្រើនទាក់ទងនាងទៅសម្ដែង និងថតស្ពតផងដែរ។ ដោយឡែកបើក្រឡែកមកមើលរឿងរ៉ាវស្នេហា រវាងតារាស្រីច្រមុះស្រួចមុខមានមន្តស្នេហ៍ កញ្ញា កុល ដាវី ជាមួយ លោក សុខ រក្សា ដែលជាអ្នកសិល្បៈដូចគ្នាវិញ ហាក់មានភាពស៊ីចង្វាក់គ្នាណាស់ ពោលគឺអ្នកទាំងពីរ​បានជឿជាក់គ្នាទៅវិញទៅមក មិនថាមានរឿងអ្វីកើតឡើងនោះទេ បើនិយាយឲ្យចំ គឺ ស្តាប់ហេតុផលគ្នាតែម្តង។

ពាក់ព័ន្ធរឿងរ៉ាវ មានជនទីបី មកជ្រៀតជ្រែកស្នេហានេះ កញ្ញា កុល ដាវិ នឹងចូលខ្លួនមកបកស្រាយ ដើម្បីឲ្យទស្សនិកជនជ្រាបកាន់តែច្បាស់ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ ទី១៣ ខែមករា នៅវេលាម៉ោង ៧៖០០នាទី ដល់ម៉ោង៨៖០០នាទីយប់ នៅលើ Fresh News TV និង Khmer Talking និងចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោងដដែល៕