(ភ្នំពេញ)៖ នៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ ពិធីជប់លៀងផ្លូវការ ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រៀបចំជូននាយករដ្ឋមន្ដ្រីចិន លោក លី ខឺឈាង បានចាប់ផ្ដើមហើយ។
ក្រោយពីពិធីលាងសាយភោជន៍ លោក លី ខឺឈាង នឹងត្រូវឡើងយន្តហោះ ចាកចេញពីកម្ពុជានៅវេលាម៉ោងប្រមាណ ២រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ដដែលនោះ៕