(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ បានបន្តយុទ្ធនាការចុះត្រួតពិនិត្យគោលដៅ ហាងកាត់សក់ និងហាងម៉ាស្សា ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ចដូនពេញ រាជធានីភ្នំពេញ ដើម្បីឃាត់ខ្លួនជនជាតិវៀតណាមដែលស្នាក់នៅ និងធ្វើការខុសច្បាប់។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជាលទ្ធផលកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនជាតិវៀតណាមចំនួន២១នាក់ ក្នុងនោះស្រី១៤នាក់ បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់គ្មានលិខិតឆ្លងដែន។
បើតាមលោកឧត្តមសេនីយ៍ សម្រាប់ជនជាតិវៀតណាមទាំង៩នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕