(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ បានបង្ហាញពីស្ថានភាពអាកាសធាតុអប្បបរមា (ចុះត្រជាក់) នៅទូទាំង២៥រាជធានី-ខេត្តនៃប្រទេសកម្ពុជា។
បើតាមការបង្ហាញរបស់ក្រសួងធនធានទឹក សម្រាប់ខេត្តមួយចំនួនដូចជា៖ ខេត្តមណ្ឌលគិរី រតនគិរី ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នឹងចុះត្រជាក់ក្នុងរង្វង់១៥-១៨ អង្សាសេ៕