(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីចិន លោក លី ខឺឈាង នៅវេលាម៉ោង១២៖១៥នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ បានចាកចេញពីព្រះបរមរាជវាំងហើយ ក្រោយបញ្ចប់ការចូលក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជា និងបានបន្ដដំណើរឆ្ពោះទៅវិមានសន្ដិភាព ដើម្បីចូលរួមពិធីលាងសាយភោជន៍ ដែលរៀបចំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ក្រោយពីពិធីលាងសាយភោជន៍ លោក លី ខឺឈាង នឹងត្រូវឡើងយន្តហោះ ចាកចេញពីកម្ពុជានៅវេលាម៉ោងប្រមាណ ២រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ដដែលនោះ៕