ក្រោយពីចុះហត្ថលេខា, នាយករដ្ឋមន្ដ្រីចិន លោក លី ខឺឈាង បន្ដដំណើរចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រកម្ពុជា
11-01-2018 11:40
(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាទ្វេភាគី និងការធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ នៅឯវិមានសន្ដិភាព នាវេលាម៉ោងជាង១១៖៣៥នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ លោក លី ខឺឈាង នាយករដ្ឋមន្ដ្រីចិន បានបន្តដំណើរចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
ក្រោយចូលថ្វាយបង្គំគាល់ជាមួយព្រះមហាក្សត្រខ្មែរ នៅរសៀលថ្ងៃដដែល លោក លី ខឺឈាង នឹងអញ្ជើញចូលរួមលាងសាយភោជន៍ពេលថ្ងៃត្រង់ ដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ ក្រោយពីពិធីលាងសាយភោជន៍ លោក លី ខឺឈាង នឹងត្រូវឡើងយន្តហោះចាកចេញពីកម្ពុជានៅវេលាម៉ោងប្រមាណ ២រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ដដែលនោះ៕