(ភ្នំពេញ)៖ ឯកសារសំខាន់ៗមួយចំនួនដែលនឹងត្រូវចុះហត្ថលេខារួមគ្នារវាងវិស័យ រដ្ឋនិងរដ្ឋ, រវាងវិស័យរដ្ឋ និងឯកជន ព្រមទាំងរវាង វិស័យឯកជន និងឯកជន ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ដ្រីចិន នៅវិមានសន្ដិភាព។ ការចុះហត្ថលេខានេះនឹងត្រូវធ្វើឡើង ក្រោយពីបញ្ចប់ជំនួបទ្វេភាគីរវាងនាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយករដ្ឋមន្រ្តីចិន។
ឯកសារសំខាន់ៗចំនួន១៩ ដែលនឹងត្រូវចុះហត្ថលេខារួមមាន៖
ក៖ វិស័យរដ្ឋ និងរដ្ឋ
ទី១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការលើកកម្ពស់បន្ថែមការអភិវឌ្ឍន៍មជ្ឈមណ្ឌលរដ្ឋបច្ចេកវិទ្យាកម្ពុជា-ចិន
ទី២៖ អនុស្សារណៈនៃការយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការលើការកម្ពស់គុណភាពផលិតផល
ទី៣៖ កិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
ទី៤៖ លិខិតប្ដូរសារ ស្ដីពីគម្រោងជួសជុលរាជវាំងនៅអង្គរ
ទី៥៖ លិខិតប្ដូរសារ ស្ដីពីការផ្ដល់ជូនបរិក្ខារមួយកញ្ចប់
ទី៦៖ អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីគម្រោង «ដំណើរនៃក្ដីស្រលាញ់ពីបេះដូង» នៅកម្ពុជា
ទី៧៖ អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការរៀបចំផែនការរួមគ្នាលើការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា
ទី៨៖ អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវដំណាំស្រូវ
ទី៩៖ កិច្ចព្រមពៀង ស្ដីពីការអនុវត្តគម្រោង «ការបង្កើតមជ្ឈមណ្ឌលបង្កាត់ និងអភិរក្សពូជឈើមានតម្លៃខ្ពស់នៅកម្ពុជា»
ទី១០៖ កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់ខ្សែអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ល ដំណាក់កាលទី២
ទី១១៖ កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងពង្រីក និងលើកម្រិតផ្លូវជាតិលេខ៣ (ចោមចៅ-បែកគួស-ក្រុងកំពត)
ទី១២៖ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្ដិការទៅវិញទៅមក
ខ៖ វិស័យរដ្ឋ និងឯកជន
ទី១៣៖ កិច្ចព្រមព្រៀងសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ខេត្ដព្រះសីហនុ
ទី១៤៖ កិច្ចព្រមព្រៀង ស្ដីពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ
ទី១៥៖ អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីពាណិជ្ជកម្មអង្ករ
ទី១៦៖ កិច្ចសន្យាសម្រាប់គម្រោងសាងសងខ្សែបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉លជាឆ្អឺងខ្នងសម្រាប់បណ្ដាញជាតិ និងភ្ជាប់អនុតំបន់
ទី១៧៖ កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្ដីពីកិច្ចសហប្រតិបត្ដិការហិរញ្ញប្បទាន សម្រាប់គម្រោងអាកាសយានដ្ឋានភ្នំពេញថ្មី ប្រទេសកម្ពុជា
គ៖ វិស័យឯកជន និងឯកជន
ទី១៨៖ កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្ដីពីគម្រោង បាញ់បង្ហោះផ្ដាយរណប «តេជោ១»
ទី១៩៖ កិច្ចព្រមព្រៀង ស្ដីពីគម្រោងវិនិយោគលើការសាងសង់ និងប្រតិបត្តិការកំពង់ផែស្ទឹងហាវ៕