(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ (ផ្សាយថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គុន្ធធារ៉ា, លោក វង់ រុធ, អ្នកនាង កេត សត្យា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្ដើមជាផ្លូវការហើយ
២៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណមិត្តចិន ដែលជំរុញការអភិវឌ្ឍនៅកម្ពុជា ជាមួយប្រទេសក្នុងតំបន់ ដោយមិនទុកឱ្យប្រទេសណាមួយក្រោយឡើយ
៣៖ នាយករដ្ឋមន្រ្តីវៀតណាម កោតសរសើរថា ការធ្វើជាម្ចាស់ផ្ទះមេគង្គ-ឡានឆាង នឹងលើកកិត្យានុភាពកម្ពុជាល្បីរន្ទឺបន្ថែមទៀតទាំងនៅក្នុងតំបន់ និងនៅក្នុងពិភពលោក
៤៖ ជំនួបនាយករដ្ឋមន្រ្តីកម្ពុជា-ថៃ៖ ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ កើនដល់ ៥,៥ពាន់លានដុល្លារ មានកំណើន១០ភាគរយ
៥៖ អ្នកព័ត៌មានជាតិ-អន្តរជាតិ កំពុងតាមប្រមាញ់ព័ត៌មានកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅវិមានសន្តិភាព
៦៖ អ្នកនាំពាក្យគណបក្សកាន់អំណាច៖ ការមិនជួយគណបក្សតូចៗ ក៏មិនមែនជាយុទ្ធសាស្ត្រទេ ព្រោះគណបក្សនីមួយៗ ត្រូវពង្រឹងភាពឈ្នះរបស់ខ្លួន
៧៖ សូមត្រៀមអាវរងារទុក! ក្រសួងធនធានទឹក បញ្ជាក់ពីបញ្ហាអាកាសធាតុចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី១២ ដល់ ១៥ ខែមករា, កងទ័ពការពារព្រំដែន សូមថែរក្សាសុខភាព
៨៖ តុលាការកំពូល សម្រេចបន្តឃុំខ្លួន លោក គឹម សុខ ក្នុងពន្ធនាគារដដែល ជុំវិញសំណុំរឿងប្តឹងសុំនៅក្រៅឃុំជាលើកទី២
៩៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ចិន ជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា
* ព័ត៌មានអន្តរជាតិ (World News)
១៖ ប្រធានាធិបតីកូរ៉េខាងត្បូងប្រកាស «ស្វាគមន៍កិច្ចប្រជុំកំពូល ជាមួយកូរ៉េខាងជើង» និងកិច្ចប្រជុំនានាគ្រប់កម្រិត...
២៖ ទីបំផុត «ដំណើរការរុករកយន្តហោះ MH370 ជាលើកចុងក្រោយ» ត្រូវបានម៉ាឡេស៊ីអនុញ្ញាតជាផ្លូវការឲ្យក្រុមហ៊ុនអាមេរិកចេញប្រតិបត្តិការ!
៣៖ សហរដ្ឋអាមេរិក «ព្រមលក់គ្រាប់មីស៊ីលកម្ទេចមីស៊ីលផ្លោង ឲ្យដល់ជប៉ុនទុកការពារខ្លួន» ទោះបីភាពតានតឹងនៅឧបទ្វីបកូរ៉េថយចុះក្តី...
៤៖ ប្រធានាធិបតីកូរ៉េខាងត្បូង៖ «ដោយសារតែលោក ដូណាល់ ត្រាំ ទើបអាចមានកិច្ចពិភាក្សារវាងកូរ៉េទាំងពីរកើតឡើង...»
៥៖ ស្ថានការណ៍កាន់តែក្តៅ! ទីបំផុតប៉ាគីស្ថានប្រកាស «ផ្អាកទំនាក់ទំនងផ្នែកចារកម្ម-យោធា ជាមួយសហរដ្ឋអាមេរិក» ឆ្លើយតបនឹងការផ្អាកជំនួយយោធា!
៦៖ សហរដ្ឋអាមេរិកព្រមសម្តែងការគាំទ្រ ចំពោះសញ្ញាវិជ្ជមាននៃទំនាក់ទំនងកូរ៉េទាំងពីរ ប៉ុន្តែបញ្ហាធំមួយ បន្តស្ថិតនៅចំពោះមុខ...
៧៖ រុស្ស៊ីរកឃើញប្រភពដើមនៃក្រុមយន្តហោះដ្រូន ដែលចង់វាយប្រហារ មូលដ្ឋានទ័ពក្នុងទឹកដីស៊ីរី នោះហើយ...
៨៖ មហាយក្សឥណ្ឌា៖ «កងទ័ពជើងទឹកមានឥទ្ធិពលគ្រប់គ្រាន់ ក្នុងកិច្ចការពារដែនសមុទ្រ» ខណៈនាវាដឹកយន្តហោះចម្បាំងបន្ថែម កំពុងស្ថិតក្នុងការផលិត...៕