(ភ្នំពេញ)៖ នៅវេលាម៉ោង១៥៖៥៥នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ នាយករដ្ឋមន្ដ្រីចិន លោក លី ខឺឈាង កំពុងធ្វើដំណើរទៅកាន់វិមានសន្ដិភាព ក្រោយចាកចេញពីសណ្ឋាគារអ៊ីនធើខន ដើម្បីចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់ មេគង្គ-ឡានឆាង លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមជម្រាបថា ការអញ្ជើញមកដល់របស់នាយករដ្ឋមន្រ្តីចិន ត្រូវបានទទួលស្វាគមន៍ដោយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងមន្រ្តីទូតចិនផងដែរ៕