Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ដ្រីចិន បានទៅដល់សណ្ឋាគារអ៊ីនធើខនហើយ ​ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូល​ថ្នាក់តំបន់ មេគង្គ-ឡានឆាង លើកទី២ (Video inside)

10-01-2018 15:14

(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីចិន លោក លី ខឺឈាង នៅវេលាម៉ោង១៥៖១០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ បានទៅដល់សណ្ឋាគារអ៊ីនធើខនហើយ ក្រោយ​ចាកចេញពីព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ មុននឹង​ចូលរួមកិច្ចប្រជុំកំពូល​ថ្នាក់តំបន់ មេគង្គ-ឡានឆាង លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមជម្រាបថា ការអញ្ជើញមកដល់របស់នាយករដ្ឋមន្រ្តីចិន ត្រូវបានទទួលស្វាគមន៍ដោយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងមន្រ្តីទូតចិនផងដែរ៕