Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប៊ុន លើត៖ ប្រជាពលរដ្ឋចងចាំជានិច្ចថ្ងៃ៧មករា ព្រោះជាថ្ងៃ រួចពីរបបវាលពិឃាត

10-01-2018 14:22

(កោះកុង)៖ ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ព្រោះជាថ្ងៃកំណើតទី២ នៃប្រទេសជាតិ និងប្រជាពលរដ្ឋបានរួចផុតពីរបបវាពិឃាត និងគុកឥតជញ្ជាំងជារបបឪពុកម្តាយមិនកូនៗមិនស្គាល់ឪពុកម្តាយ។

ដើម្បីរំឭលឹកថ្ងៃប្រវត្តិសាស្រ្តដ៏ជូរចត់នេះ សាលាខេត្តកោះកុង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ បានរៀបចំប្រារព្វអបអរសាទរថ្ងៃ ៧ មករា ១៩៧៩-៧ មករា ២០១៨ ដោយមានការចូលរួមអបអរសាទរពីលោក អាយ ខន អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង។

ក្នុងពិធីអបអរសាទរ ៧ មករា លោក ប៊ុន លើត បានលើកឡើងថា យើងជាប្រជាពលរដ្ឋកម្ពុជា ត្រូវចងចាំជានិច្ចកាលមិនអាចបំភ្លេចបាន ថ្ងៃ៧ មករា ១៩៧៩ ជាថ្ងៃប្រវត្តិសាស្រ្តនឹងជាថ្ងៃកំណើតទី២ នៃប្រជាជនកម្ពុជាដែលរួចផុតពីសេចក្តីស្លាប់ ជារបបវាលពិឃាតសម្លាប់មនុស្សគ្មានរើសមុខ ហើយឪពុកម្តាយមិនដស្គាល់កូនៗ មិនស្គាល់ឪពុកម្តាយគ្រួសារបែកបាក់គ្នា។

លោកបានបញ្ជាក់ថា មានថ្ងៃ៧ មករា ១៩៧៩ នេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋបានជួបជុំក្រុមគ្រួសារ ហើយប្រទេសជាតិមានសន្តិភាព មានការរីកចម្រើនគ្រប់វិស័យ មានធនធានមនុស្ស សម្ធិផលដែលប្រទេសជាតិមានភាពរីកចម្រើន និងកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ គឺបានមកពីស្មារតីស្នេហាជាតិរបស់សម្តេចទាំង៣ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលលោកបានលះបង់គ្រប់អ្វីៗ ដើម្បីជាតិមាតុភូមិដើម្បីប្រជាជន៕