(ភ្នំពេញ)៖ ខ្សែភាពយន្ដដ៏ល្បីរន្ទឺប្រចាំប្រទេសកូរ៉េខាងត្បូង ដែលមានចំណងជើងថា «ពិភពទាំងពីរ ឬ Along with The Gods, The Two Worlds» បានសម្ពោធជាផ្លូវការហើយ នាយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ដោយបានចាក់បញ្ចាំង ជូនពលរដ្ឋទស្សនា។
ខ្សែភាពយន្ដដ៏ល្បីនេះ ត្រូវបានចាក់បញ្ចាំងជូនទស្សនាដំបូងគេ នៅរោងភាពយន្ដស្ដង់ដារកូរ៉េ ដែលមានឈ្មោះថា «ប្រ៉ាមស៊ីនេផ្លិច» ស្ថិតនៅក្នុងផ្សារទំនើបសុវណ្ណា ជាន់ទី៤ និងបន្ដចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដផ្សេងៗទៀតផងដែរ។ ការសម្ពោធនេះក៏មានការចូលរួម ពីសំណាក់តំណាងស្ថានទូតកូរ៉េប្រចាំកម្ពុជា តំណាងចែលចាយភាពយន្ដ Westec Media សហគមប្រជាជនកូរ៉េនៅកម្ពុជា និងប្រជាពលរដ្ឋខ្មែរផងដែរ។
ការសម្ពោធ និងចាក់បញ្ចាំងខ្សែភាពយន្ដកូរ៉េនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយដល់សាធារណជន ឲ្យបានដឹងពីអំពីការមកដល់នូវខ្សែភាពយន្ដដ៏ល្បី និងទទួលបានកាគាំទ្រ តាមរយៈការទស្សនា ពីប្រជាជនកូរ៉េខាងត្បូងយ៉ាងច្រើនកុះករ។ ភាពយន្ដដល់ល្បីនេះ មានការទស្សនាដល់ទៅ២លាននាក់ត្រឹមតែរយៈពេល៤ថ្ងៃប៉ុណ្ណោះ នៃការចាក់បញ្ចាំងក្នុងប្រទេសកូរ៉េ និងមានការលើកសសើរ ជាបន្ដបន្ទាប់ពីភាពល្បីល្បាញនៃភាពយន្ដមួយនេះ។
សូមបញ្ជាក់ថា ខ្សែភាពយន្ដនេះ ជាប្រភេទរឿង បែបស្រមើស្រមៃ ដែលនិយាយអំពីការស្លាប់ ការជំនុំជំម្រះនៅក្នុងឋានមួយ ដែលគ្រប់គ្នាមិនអាចស្មានដឹង និងការចាប់ជាតិថ្មីសម្រាប់លោកខាងមុខ ដែលមានយមទូតអរដំណើរផងដែរ៕