Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការកំពូល សម្រេចបន្តឃុំខ្លួន លោក គឹម សុខ ក្នុងពន្ធនាគារដដែល ជុំវិញសំណុំរឿងប្តឹងសុំនៅក្រៅឃុំជាលើកទី២

10-01-2018 11:52

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់សវនាការ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នេះ លោកស្រី គិម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល សម្រេចបន្តឃុំខ្លួនជនជាប់ចោទ គឹម សុខ ក្នុងពន្ធនាគារដដែល ជុំវិញសំណុំរឿងប្តឹងសុំនៅក្រៅឃុំជាលើកទី២។

លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាដើមបណ្តឹង បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា តុលាការកំពូលសម្រេចតម្កល់សាលដីការ នៃសំណុំរឿងសុំនៅក្រៅឃុំជាលើទី២របស់ លោក គឹម សុខ នៅសាលាឧទ្ធរណ៍ដដែល ពោលគឺបន្តឃុំខ្លួនជនជាប់ចោទគឹម សុខ ដាក់ពន្ធនាគារដដែល ។

លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេចដូចគ្នាឱ្យជាប់ពន្ធនាគារ គារចំនួន១៨ខែ ពិន័យ​ជា​ប្រាក់​ចំនួន​៨លាន​រៀល​ និង​ សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្តេចតេជោនាយករដ្ឋមន្ត្រីជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ ចំនួន​៨០០លាន​រៀល​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ «ញុះញង់​ឱ្យ​​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ» តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ។​

បច្ចុប្បន្ន​លោក គឹម សុខ នៅជាប់​បណ្តឹង​មួយទៀត ដែល​ប្តឹង​ដោយ​សម្តេច​តេ​ជោ​ដូចគ្នា គឺពាក់ព័ន្ធ​ការដែល​លោក គឹម សុខ បាន​ចោទប្រកាន់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស រួច​រក​ឃាតក​មិនដែល​ឃើញ៕