(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យការអនុវត្តផែនការ «ភូមិសគ្មានគ្រឿងញៀន» នៅក្នុងសាលាខេត្តព្រះវិហារ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក កៅ ខុនដារា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយមានការចូលរួមពីអាជ្ញាធរដែនដី នាយទាហាន សមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា ក្រៅពីប្រជុំត្រួតពិនិត្យការអនុវត្តផែនការ «ភូមិសគ្មានគ្រឿងញៀន» នៅឱកាសនោះ ក៏មានពិធីប្រគល់សម្ភារៈការិយាល័យ BLO និងភូមិស ដែលជាជំនួយរបស់គម្រោងសុវត្តិភាពទន្លេមេគង្គ ផងដែរ៕