(សៀមរាប)៖ កម្លាំងចម្រុះមកពីអាជ្ញាធរអប្សរា សាលាខេត្តសៀមរាប អាជ្ញាធរក្រុងសៀមរាប មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា មន្ត្រីជំនាញមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី មេធាវីប្រចាំអាជ្ញាធរជាតិអប្សរា រួមនឹងមន្ត្រីពាក់ព័ន្ធផ្សេងទៀត នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ កំពុងចុះបោះបង្គោលកំណត់ព្រំដីរដ្ឋ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប (តំបន់ផ្លូវ៦០ម៉ែត្រ)។
មន្ត្រីអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ការចុះអនុវត្តការងារនេះ ក្នុងបំណងទប់ស្កាត់ការរំលោភបំពានយកដីរបស់រដ្ឋ ទៅគ្រប់គ្រងធ្វើជាកម្មសិទ្ធិឯកជន ពីសំណាក់បុគ្គលមួយចំនួន៕