Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងខែធ្នូ ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់រថយន្តដឹកទំនិញ លើសទម្ងន់ជាង៣​០៧គ្រឿង និងផាកពិន័យបានជាង៥០០លានរៀល

10-01-2018 08:57

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅក្នុងខែធ្នូ ឆ្នាំ​២០១៧ លេខាធិការដ្ឋាន របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ចំនួន៣០៧គ្រឿង និង ពិន័យបានថវិកាសរុបចំនួន ៥៣៩.៣០០.០០០រៀល។

ជាមួយគ្នានេះក្រសួងសង្កេតឃើញថា ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការថយចុះចំនួន​៤៥​គ្រឿង គឺពី៣៥២​គ្រឿង ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ មក​៣០៧​គ្រឿង ក្នុងខែធ្នូ ឆ្នាំ២០១៧។ ក្នុងចំណោមរថយន្ត ដែលចាប់បាននោះ ផ្ទុកលើសទម្ងន់កម្រិតកំណត់ចាប់ពី ០៥តោន រហូតដល់ ២៥តោន៕​