(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពសម្ពោធអគារសិក្សាថ្មីមួយ នៅក្នុងបណ្ឌិត្យសភានគរបាលកម្ពុជា។
នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានគូសបញ្ជាក់ថា អគារថ្មីនេះ ត្រូវបានដាក់ឈ្មោះថា «អគារសម្តេចក្រឡាហោម ស ខេង និង លោកជំទាវ ញ៉ែម សាខន»។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ ក៏មានការអញ្ចើញចូលរួមពីសំណាក់មន្ត្រីនគរបាល គ្រប់ជាន់ថ្នាក់យ៉ាងច្រើនកុះករផងដែរ៕