(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គុន្ធធារ៉ា, លោក ហួន លីហួ លោក វង់ វុធ, លោក ជូរ លឹមហួត, អ្នកនាង កេត សត្យា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន៖ ជាមោទនភាពដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង
២៖ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងនៅថ្ងៃស្អែកនេះ
៣៖ លោក ខៀវ សុភ័គ៖ ក្រសួងមហាផ្ទៃ អាចនឹងមានវិធានការបន្ថែមលើទ្រព្យសម្បត្តិ អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលនៅតែបន្តសកម្មភាពពិសពុល
៤៖ ព្រះរាជអាជ្ញា កោះហៅលោក ជា មុន្នី ចូលបំភ្លឺក្នុងនាមជនសង្ស័យ ថ្ងៃទី២២ ខែមករា ខាងមុខនេះ
៥៖ ADB ចុះកិច្ចព្រមព្រៀងផ្តល់កម្ចី មានការប្រាក់ទាបចំនួន១៨០លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់គម្រោង ហេដ្ឋារចនាសម្ព័ន្ធចំនួន៣
៦៖ ព្រឹកស្អែកនេះ តុលាការកំពូល ជំនុំជម្រះលើបណ្តឹងជំទាស់របស់ លោក គឹម សុខ ដែលចោទគណបក្សប្រជាជន សម្លាប់បណ្ឌិត កែម ឡី
៧៖ លោក ម៉ម សូណង់ដូ ប្រាប់ពីមូលហេតុដែលលោកមិនអាចចូលបំភ្លឺជូនតុលាការ ក្នុងនាមជាសាក្សីនៃសំណុំរឿង លោក កឹម សុខា
* ព័ត៌មានអន្តរជាតិ (World News)
១៖ ទីបំផុត «ខ្សែទូរស័ព្ទបន្ទាន់ផ្នែកយោធារវាងកូរ៉េទាំងពីរ ត្រូវសម្រេចបើកឡើងវិញហើយ»
២៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងរំពឹងថា «កិច្ចពិភាក្សាមិនធ្លាប់មាន ជិត ០២ឆ្នាំ មកនេះរវាងកូរ៉េទាំងពីរ នឹងទទួលបានលទ្ធផលល្អ»
៣៖ កូរ៉េខាងជើងព្រមបញ្ជូនក្រុមប្រតិភូជាន់ខ្ពស់ និងអត្តពលិក មកចូលរួមប្រកួតកីឡាអូឡាំពិក» លើទឹកដីកូរ៉េខាងត្បូងហើយ!
៤៖ ខណៈកូរ៉េទាំងពីរពិភាក្សាត្រូវរ៉ូវគ្នា «អាមេរិកឯណោះវិញ កំពុងបញ្ជូននាវាដឹកយន្តហោះចម្បាំង មកកាន់ឧបទ្វីបកូរ៉េ»
៥៖ ដើម្បីបង្កើនចំណូលជូនជាតិ ដូណាល់ ត្រាំ បង្ហើបគោលនយោបាយថ្មីគឺ «ទិញអាវុធពីអាមេរិក» ដើម្បីទាក់ទាញប្រទេសនានាឲ្យទិញ!
៦៖ ទីបំផុតគូស្នេហ៍ភេទដូចគ្នា «រៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់» ជាលើកដំបូងនៅអូស្ត្រាលី!
៧៖ តុលាការវៀតណាម «បើកសវនាការលើសំណុំរឿងពុករលួយទ្រង់ទ្រាយធំ» ដែលមានជាប់ពាក់ព័ន្ធ សុទ្ធតែមន្ត្រីកំពូលៗនៃក្រុមហ៊ុនរដ្ឋ និងបក្សកុម្មុយនិស្ត
៨៖ ពេលនេះប្រទេសរុស្ស៊ី «កំពុងរៀបចំបង្កើត កងកម្លាំងប្រឆាំងយន្តហោះដ្រូន» ដើម្បីដោះស្រាយបញ្ហាសន្តិសុខជាតិ
៩៖ ច្បាប់បង់ក្លាដែស៖ «ប្រជាជនណាហ៊ានរៀបការជាមួយ ជនជាតិរ៉ូហ៊ីងយ៉ា នឹងមានទោសជាប់ពន្ធនាគារ ០៧ឆ្នាំ» ៕