(ភ្នំពេញ)៖ សព្វថ្ងៃឱពុកម្តាយជាច្រើនបានស្វែងយល់យ៉ាងច្បាស់ អំពីវិធីរក្សាកូនបែបសម័យថ្មី ជាពិសេសគឺការផ្តល់ឲ្យកូនៗ បានលេងជាមួយឧបករណ៍ទំនើបៗ សំបូរបែប ដែលជាពិភពកំសាន្ត ដែលផ្តល់នួវផ្នត់គំនិតថ្មីៗដល់កុមារសម្រាប់ការអភិវឌ្ឍផ្នែកខួរក្បាល។
ឆ្លើយតបទៅនឹងតម្រូវការនេះកន្លែងក្មេងលេង MoMo Play ដែលមានដើមកំណើតពីប្រទេសសិង្ហបុរី បានចាប់បើកដំនើរការ រួមជាមួយការរៀបចំដ៏ស្អាតតាមបែបផែននៃទីក្រុង London ស្របតាមបរិបទទំនើបកម្ម ដែលប្រកបដោយផាសុកភាព ធានាបាននូវសុវត្ថិភាព លំដាប់ស្តង់ដាខ្ពស់បំផុត។ MoMo Play បានបំពាក់នូវឧបករណ៍ទំនើបៗ សប្បាយៗជាច្រើនដែលមានដូចជា ការជិះឡានកុមារ ក្តាររំអិល កន្លែងរៀបរួប LEGO កន្លែងលេងដីខ្សាច់សប្បនិម្មិត បន្ទប់លេងបៃឡុកបៃឡ និងឧបករណ៍លេងជាច្រើនទៀត។ MoMo Play មានទីតាំងនៅផ្សារទំនើបសុរិយាជាន់ទី២ ។
តាមរយៈអ្នកគ្រប់គ្រងផ្ទាល់របស់ MoMo Play បានបញ្ជាក់ថាតម្លៃសំបុត្រក្នុងការចូលលេង គឺត្រឹមតែ ១២,០០០រៀលសម្រាប់ថ្ងៃធម្មតា២០,០០០រៀល ក្នុងថ្ងៃចុងសប្តាហ៍ក៏ដូចជាថ្ងៃបុណ្យនានា និង ៤,០០០រៀលសម្រាប់អ្នកមើលថែម្នាក់។
ដើម្បីអបអរសាទរការបើកដំណើរការនេះ MoMo Play បានធ្វើការបញ្ចុះតម្លៃពិសេសសម្រាប់សំបុត្រចូលលេងគឺត្រឹមតែ 7000រៀល តែប៉ុណ្ណោះ។ អ្វីដែលលើសពីការបញ្ចុះតំលៃទៅទៀតនោះ គឺសម្រាប់ការ Check in និង Post លើទំព័រ Facebook ផ្ទាល់ខ្លូន អតិថិជននឹសងទទួលបានការថែមសំបុត្រសម្រាប់អ្នកមើលថែម្នាក់។ កម្មវិធីនេះនឹងបន្តដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។
កុមារដែលមានកំពស់ក្រោម ១៥០cm គឺពិតជាទទួលបានពិភពដ៏អស្ចារ្យ បទពិសោធន៍យ៉ាងសំបូរបែប ធានាបាននូវសុវត្ថិភាព និង ផាសុកភាព លំដាប់ស្តង់ដាជាមួយនឹង MoMo Play ។
ទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ៖ 077 460446។