(ភ្នំពេញ)៖ វីដេអូមួយត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ចែកចាយបន្ដគ្នាយ៉ាងពេញទឹកពេញដី ដោយមានមន្ដ្រីនគរបាលម្នាក់ ក្នុងឯកសណ្ឋានពាក់ស័ក្ដិ៤ បានប្រើហិង្សាទៅលើមន្ដ្រីជាប់កិច្ចសន្យា (មន្ដ្រីចរាចរណ៍ នៃសាលារាជធានីភ្នំពេញ) ដោយលើកជើងធាក់ចំកណ្ដាលទ្រូង បណ្ដាលឲ្យផ្ងាក្រោយ ខណៈដែលមន្ដ្រីកិច្ចសន្យានោះកំពុងតែលត់ជង្គង់ និងលើកដៃគោរពទៅលើមន្រ្តីនគរបាលបង្ករូបនោះ។
តាមរយៈវីដេអូដែលកំពុងតែត្រូវបានចែកចាយតៗគ្នា រហូតមកដល់ល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨នេះ អង្គភាព Fresh News មិនទាន់អាចសុំការបញ្ជាក់ពីសមត្ថកិច្ចណាមួយថា ជាករណីអ្វីឲ្យប្រាដកនោះទេ និងបានកើតឡើងនៅពេលណានោះឡើយ។
ប៉ុន្ដែបើស្ដែងបានតាមវីដេអូជាង១នាទីនោះ មន្ដ្រីជាប់កិច្ចសន្យាបានលើកដៃគោរព ហើយនិយាយប្រាប់ហេតុផលអ្វីមួយ ប៉ុន្ដែមន្ដ្រីនគរបាលពាក់ស័ក្ដិ៤នោះ មិនស្ដាប់នោះទេ រួចហើយមន្ដ្រីកិច្ចសន្យាបានលត់ជង្គង់គោរពទៀត ស្រាប់តែមន្ដ្រីនគរបាលនោះ (ជនបង្ក) លើកជើងធាក់ចំកណ្ដាលដើមទ្រូងយ៉ាងពេញទំហឹងតែម្ដង។
សូមទស្សនាវីដេអូ នៅខាងក្រោមនេះ៖