(ភ្នំពេញ)៖ ស្រាបៀរកម្ពុជា ចែករង្វាន់ដល់អតថិជន យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់រដូវការឆ្នាំថ្មីនេះ មន្ត្រីឥនទានម្នាក់ទទួលបានកាដូឆ្នាំថ្មី១០០០ដុល្លារ ពីស្រាបៀរកម្ពុជា ឆ្នាំ២០១៨កន្លងទៅ បន្ទាប់ពីពិសាស្រាបៀរកម្ពុជា អស់មួយកេសកន្លះក្នុងពិធីជួបជុំបងប្អូននៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ។
លោក ងាវ ច័ន្ទតារា បានថ្លែងថា ពេលត្រូវរង្វាន់ភ្លាម លោកសឹងមិនជឿថា ត្រូវ១០០០ដុល្លារទេ។ «ពេលហ្នឹង ខ្ញុំឲ្យបងប្អូនខ្ញុំជួយមើល ហើយគាត់ថា ពិតជាត្រូវមែន។ នេះជាលើកទី១ហើយ ដែលខ្ញុំត្រូវធំ (រង្វាន់ធំ) ពីស្រាបៀរកម្ពុជា»។
គួរបញ្ចាក់ថា ស្រាបៀរកម្ពុជា ផ្តល់រង្វាន់ជូនអតិថិជនជាប្រាក់សុទ្ធ១០០០ ដុល្លារ ឬ១០,០០០ដុល្លារ ដែលសរុបជាទឹកប្រាក់១លានដុល្លារ ជារៀងរាល់ខែ៕