(ភ្នំពេញ)៖ លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង បានថ្លែងអំណរគុណម្ចាស់ដេប៉ូដែកថែបម៉ាកវីទូទាំងប្រទេស ដែលបានជួយជំរុញទីផ្សារដែកដែបម៉ាកវី កន្លងមក។
លោកឧកញ៉ា លាង ឃុន បានថ្លែងថា «ក្រុមហ៊ុន ជីប ម៉ុង ពិតជារីករាយ ដែលបានចាប់ដៃគូប្រកមអាជីវកម្មជាមួយបងប្អូនម្ចាស់ដេប៉ូទាំងអស់គ្នា និងសូមអរគុណ ដែលបងប្អូនបានសហការយ៉ាងស្អិតរមួតជាមួយជីប ម៉ុង ដែលដែកថែបម៉ាកវីចាក់គ្រឹះយ៉ាងរឹងមាំនៅទីផ្សារកម្ពុជា»។
លោកឧកញ៉ា លាង ឃុន បានបន្តថា «ក្រុមហ៊ុននឹងពង្រីងទីផ្សារដែកថែបម៉ាកវីឲ្យកាន់តែធំទៀតនៅ ឆ្នាំ២០១៨នេះ ដែលការពង្រីកនេះនឹងជួយឲ្យម្ចាស់ដេប៉ូទាំងអស់រីកចម្រើនផងដែរ»។
លោកឧកញ៉ា លាង ឃុន ក៏សំណូមពរឲ្យម្ចាស់ដេប៉ូទាំងអស់បន្តជឿទុកចិត្តលើក្រុមហ៊ុនជីប ម៉ុង ព្រោះជីប ម៉ុង ជាក្រុមហ៊ុនដែលមានចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយ ហើយបានផ្លាស់ប្តូរពីក្រុមហ៊ុននាំចូល និងចែកចាយ មកជាក្រុមហ៊ុនផលិត ផលិតផលដោយខ្លូនឯងជាបណ្តើរៗ ជាអាទិ៍ក្រុមហ៊ុនមានរោងចក្រស៊ីម៉ងត៍ដ៏ធំ និងទំនើបជាងគេដែលអាចផលិតស៊ីម៉ងត៍បាន៥០០០តោន ក្នុងមួយថ្ងៃ រោងចក្របេតុងលាយស្រេច ដែលមាន ISO បញ្ចាក់ពីគុណភាព រោងចក្រផលិតក្បឿង និង រោងចក្រទុយោទឹក ដែលប្រើគ្រឿងចក្រ និងបច្ចេកវិទ្យាទំនើបចុងក្រោយពីអ៊ីតាលី រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈ រោងចក្រផលិតចំណីជ្រូក ក្រុមហ៊ុនសាងសង់អចលនទ្រព្យ ជីប ម៉ុង លែន និងក្រុមហ៊ុនជាច្រើនទៀត៕