(សៀមរាប) ៖ អង្គការស្នាមញញឹមកម្ពុជា រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត American Academy of Facial Plastic and Reconstructive Surgery FACE TO FACE មកពីសហរដ្ឋអាមេរិក Rotary Club of Likas Bay មកពីម៉ាឡេស៊ី Rotary Club of Lu Chou និងសហការជាមួយមន្ទីរសុខាភិបាលខេត្តសៀមរាប នឹងរៀបចំការវះកាត់ មាត់ឆែប ក្រអូមឆែប និងពិការភាពមុខមាត់ផ្សេងៗ ជូនប្រជាពលរដ្ឋដោយឥតបង់ប្រាក់ នៅឯមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
ក្រុមការងារ បានជូនដំណឹងថា ៖ នឹងបាប់ផ្ដើមទទួលពិនិត្យ និងចុះឈ្មោះផ្នែក មាត់ឆែប ក្រអូមឆែប ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ។ និងចាប់ផ្ដើមធ្វើការវះកាត់ចាប់ពីថ្ងៃព្រហស្សតិ៍ ១០រោច ដល់ ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា ត្រូវនឹងថ្ងៃទី១១ ដល់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ។
ក្រុមការងារ សូមជម្រាបជូនជាព័ត៌មាន ដល់សាធារណ:ជនទូទៅ ពិសេសក្រុមគ្រួសារ អាណាព្យាបាល ដែលមានសមាជិកគ្រួសារ មាត់ឆែប ក្រអូមឆែប ហើយសូមទំនាក់ទំនងមកកាន់មន្ទីរពេទ្យខេត្តសៀមរាប ឬអង្គការស្នាមញញឹមកម្ពុជា តាមរយៈទូរស័ព្ទលេខ៖ ០២៣ ២១១ ៤០៥/០១២ ៦៥៥ ៧៨៦/០៩៦ ៨៤៦៦៩៩១ ។