Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខេត្តកណ្តាល និង CMAC មុជទឹកយកគ្រាប់បែកប្រភេទ MK82 របស់អាមេរិក ដែលបានបន្សល់ទុករាប់ឆ្នាំ នៅស្រុកកៀនស្វាយ

09-01-2018 12:31

(កណ្តាល)៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ មន្រ្តីនគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល បានសហការជាមួយ CMAC បានមុជទឹកយកគ្រាប់បែកមួយគ្រាប់ ដែលបានបន្សល់ទុកពី សម័យសង្គ្រាមឆ្នាំ១៩៧០ ជាគ្រាប់បែករបស់អាមេរិក ទម្លាក់នៅចំណុចដីស្រះទឹកមួយ ស្ថិតនៅភូមិរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមមន្រ្តីជំនាញរបស់ CMAC បានឲ្យដឹងថា វាជាប្រភេទគ្រាប់ MK82 មានប្រវែង១៥០០មីលីម៉េត្រ ទម្ងន់២២៧គីឡូក្រាម និងមុខកាត់២៧៤ មីលីម៉ែត្រ ដែលទម្លាក់ពីលើយន្តហោះ B52 ក្នុងសម័យសង្គ្រាមទសវត្សឆ្នាំ១៩៧០ ដែលប្រជាពលរដ្ឋបានប្រទះឃើញនៅក្នុងទឹកជំរៅ២ម៉ែត្រ ក្នុងភូមិសាស្ត្រខាងលើ។

បច្ចុប្បន្ននេះ គ្រាប់ខាងលើ ត្រូវមន្ត្រីជំនាញ CMAC បាននាំយកទៅរក្សាទុកនៅសាលាបណ្តុះបណ្តាលរបស់ CMAC ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីរង់ចាំការសម្រេចកំទេចចោលតាមលក្ខណ:បច្ចេកទេស៕