Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងក្រុមគ្រួសារ ផ្ញើលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចពញាចក្រី ហេង សំរិន ដែលផ្ញើសាររំលែកមរណទុក្ខចំពោះមហាឧបាសក គង់ ខាត់

09-01-2018 12:04

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ បានផ្ញើលិខិតថ្លែងព្រះអំណរគុណពីរផ្សេងគ្នា ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ដែលសម្តេចទាំងពីរ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់សម្តេច និងក្រុមគ្រួសារ នៃសពមហាឧបាសក គង់ ខាត់ ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ វេលាម៉ោង៥៖៣៦នាទី ទៀបភ្លឺ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ ក្នុងជន្មាយុ១០១ឆ្នាំ។

ជាមួយគ្នានោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានថ្លែងអំណរគុណដល់ សម្តេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រីលង្ការ គង់ សំអុល និងមន្រ្តីរាជការនៃក្រសួងព្រះបរមរាជវាំង ដែលបានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពមហាឧបាសក គង់ ខាត់។

ក្នុងលិខិតទាំង៣នោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា «កាយវិការ និងវត្តមានរបស់សម្តេច គឺជាសាក្ខីភាពបញ្ជាក់នូវទឹកចិត្តស្រឡាញ់ រាប់អានយ៉ាងជ្រាលជ្រៅចំពោះខ្ញុំបាទ និងក្រុមគ្រួសារ ដែលធ្វើឲ្យយើងទាំងអស់គ្នា មិនអាចបំភ្លេចបាននូវជម្រៅចិត្ត និងសមានចិត្តដ៏ល្អប្រពៃថ្លៃថ្នូរ។ ខ្ញុំបាទ សូមគោរពជូនពរ​សម្តេចតេជោ ហ៊ុន សែន, សម្តេចពញាចក្រី ហេង សំរិន និងសម្តេចចៅហ្វាវាំង គង់ សំអុល និងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរ ទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»