(កំពង់ស្ពឺ)៖ ក្រុមការងារចុះជួយស្រុកឧដុង្គ រួមមានលោក លី សុន ជាប្រធាន និងលោក អ៊ុក កោសា ទីប្រឹក្សាផ្ទាល់សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថា ប្រវត្តិតស៊ូរបស់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ពិតជាពិបាករកពាក្យអ្វីថ្លែងចេញនោះទេ ទម្រាំរំដោះប្រទេសជាតិឲ្យមានរហូតដល់សព្វថ្ងៃនេះ ព្រោះដៃម្ខាងកាន់អាវុធ ដៃម្ខាងកសាង និងអភិវឌ្ឍន៍ក្នុងពេលដែលប្រទេសបែងចែកចលនាប្រឆាំងរដ្ឋាភិបាល មិនមានសន្តិភាពពេញលេញឡើយ។
ការលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ ព្រឹកថ្ងៃ០៩ ខែមករា ឆ្នាំ២០១៨នេះ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣៩ ទិវាជ័យជន្នះ ០៧មករា ១៩៧៩-២០១៨។
ក្នុងឱកាសនោះ លោក លី សុន ប្រធានក្រុមការងារចុះជួយស្រុកឧដុង្គ ក៏អានខ្លឹមសារទាំងស្រុងសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជូនសមាជិកបានស្វែងយល់ផងដែរ។
លោក អ៊ុក កោសា ក៏បានសង្កត់ធ្ងន់ថា ក្នុងពេលប្រទេសមានការអភិវឌ្ឍន៍ មានការងារធ្វើស្ទើគ្រប់គ្នាបែរជាបក្សនយោបាយមួយ មានបំណងបង្កើតបដិវត្តពណ៌ ដោយចង់ដណ្តើមអំណាច ដោយពឹងផ្អែកបរទេស មិនតែប៉ុណ្ណោះដើរគៀគរបរទេសមួយចំនួនឲ្យផ្តាច់ជំនួយ មិនឲ្យទទួលទិញទំនិញពីកម្ពុជា ដែលទង្វើនេះហាក់មិនចង់ឲ្យប្រជាជនមានការងារធ្វើ បណ្តាលឲ្យក្រីក្រ ឬមិនចង់ឲ្យជាតិឯងរស់តែម្តង ដូចនេះបក្សប្រឆាំងដែលនៅសេសសល់រស់ក្រៅប្រទេស គឺមិនត្រឹមតែធ្វើនយោបាយប្រឆាំងរដ្ឋាភិបាលទេ ពោលប្រឆាំងដាច់ខាតនិងពលរដ្ឋខ្លួនឯង និងជាតិសាសន៍ឯងតែម្តង៕