(បាត់ដំបង)៖ ប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រគល់ផ្លូវ១ខ្សែក្រាលគ្រួសធម្មជាតិប្រវែង២,០០០ម៉ែត្រ ដល់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ ធ្វើដំណើរជាប្រយោជន៍រួមជាសាធារណៈក្នុងឃុំទាំងមូល។ ប្រជាពលរដ្ឋឃុំភ្នំសំពៅ ទះដៃអបអរសាទរ ថ្លែងអំណរគុណ និងដឹងគុណជានិច្ចដល់ថ្នាក់ដឹកនាំក្រុមការងារទាំងអស់ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែគិតគូរពិសុខទុកប្រជាពលរដ្ឋនៅតាមជនបទ។
ពិធីប្រគល់ផ្លូវខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី៩ ខែមករា ឆ្មាំ២០១៨នេះ ស្ថិតនៅក្នុងភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រកបាណន់ ខេត្តបាត់ដំបង ក្រោអធិបតីភាពលោក ហែម ថេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ និងសហការី និងប្រជាពលរដ្ឋមកពីភូមិនានាចូលរួម យ៉ាងច្រើនកផះករផងដែរ។
លោកប្រធានក្រុមការងារបានបន្តថា សមិទ្ធផលនេះផ្តើមចេញពីការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃនាយកដ្ឋានអន្តោប្រវេសន៍ ជាប្រធានក្រុមការងារចុះជួយស្រុកបាណន់មក ក្រុមការងាថ្នាក់ជាតិចុះជួយ ឃុំភ្នំសំពៅ តែងតែយកចិត្ត គិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានកសាងសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ចែកអំណោយមនុស្សធម៌ ធ្វើផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ក្មេងកំព្រា ចាស់ជរាឥតទីពឹង ជាបន្តបន្ទាប់រហូតមក។
លោកបានបញ្ជាក់ថា ទោះជាមានសមិទ្ធិផលជាច្រើនលើគ្រប់វិស័យហើយក៏ដោយតែសេចក្តីត្រូវការ និងភាពចាំបាច់ របស់ប្រជាពលរដ្ឋក្រុមការងារយើងនៅតែតាមជួយរហូត ជាក់ស្តែងថ្ងៃនេះ ក្រុមការងារទាំងអស់គ្នាបានចុះមកប្រគល់ផ្លូវក្រាលគ្រួសធម្មជាតិ មានប្រវែង២,០០០ម៉ែត្រ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់តាមភូមិ ក្នុងឃុំភ្នំសំពៅបានប្រើប្រាស់ដោយផ្ទាល់ និងប្រជាពលរដ្ឋ ភូមិផ្សេងទៀត បានប្រើប្រាស់ឆ្លងកាត់ជាមួយគ្នាផងដែរ។
បន្ទាប់ពីបានប្រគល់ផ្លូវជូនពួកគាត់ហើយ ប្រជាពលរដ្ឋទាំងអស់បានសប្បាយរីករាយ ថ្លែងអំណរគុណ និងដឹងគុណយ៉ាងធំធេងដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ដែលបានចុះជួយពួកគាត់បានទាន់ពេលវេលា មិនដែលអាក់ខានឡើយ ពួកគាត់បាននិយាយថាឯបក្សផ្សេងមិនដែលឃើញ អើតក្បាលមកជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានទេសូម្បីតែម្តង បានតែត្រឹមឃោសនាកុហក់បោកប្រាស់ប៉ុណ្ណោះ អ្នកដែលជួយពិតប្រាកដ គឺមានតែគណបក្សប្រជាជនកម្ពុជា១គត់ដែលតែងតែចុះជួយរហូតមក៕