(កណ្តាល)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ជាសមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈពង្រឹងថ្នាក់ជាតិចុះជួយស្រុកលើកដែក នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ បានអញ្ជើញប្រារព្ធពិធី អង្គមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវាជ័យជម្នអះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៨) នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដែលមានការចូលរួមពីប្រជាពលរដ្ឋជាង៥០០នាក់។
លោក ហេង រតនា បានថ្លែងថា មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទើបមានអ្វីៗដូចសព្វថ្ងៃនេះ ហើយថា ថ្ងៃ៧ មករា បានកើតចេញពីការលះបង់សាច់ស្រស់ ឈាមស្រស់ និងភាពអង់អាចក្លាហានរបស់ថ្នាក់ដឹកនាំ យុទ្ធជនកម្ពុជា ដោយមានការគាំទ្រពីកងទព័វៀតណាម បានវាយដណ្តើមជោគជ័យ លើរបបប្រល័យពូជសាសន៍ខែ្មរក្រហម។ សូមស្មារតី ថ្ងៃ៧ មករា ស្ថិតស្ថេរជាអមតះ។
លោក ហេង រតនា បានបញ្ជាក់បន្ថែមថា ៣៩ឆ្នាំកន្លងមកនេះ គឺ៣៩ឆ្នាំនៃសាមគ្គីភាព វីរភាព និងជ័យជំនះ។ ការខិតខំពុះពាររបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៣៩ឆ្នាំមកនេះ បានកែប្រែមាតុភូមិកម្ពុជា ពីគំនរផេះផង់ឲ្យរស់ឡើងវិញ និងរីកចម្រើនលូតលាស់ប្រកបដោយ មោទនភាពបំផុត ដែលបានពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ឲ្យយើងឈានទៅសម្រេចនូវគោលដៅដ៏ឧត្តុងឧត្តម គឺកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និងវឌ្ឍនភាព៕