(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាការរងកងទ័ពជើងគោក នឹងអញ្ជើញជាអធិបតីភាព ពិធីក្រុងពាលីកីឡាកងទ័ព នៅទីលានកោះពេជ្រ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងនាយទាហាន ពលទាហាន សិល្បករ សិល្បការិនី ព្រមទាំងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករផងដែរ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ស្អែកនេះ នឹងមានការចល័តយុទ្ធោបករណ៍ នៃកងយោធពលខេមរភូមិន្ទមួយចំនួន ទៅកាន់មជ្ឈមណ្ឌលមណ្ឌលកោះពេជ្រ ដើម្បីដាក់តាំងពិព័រណ៍បង្ហាញដល់សាធារណជន។ សាលារាជធានីភ្នំពេញ បានសុំឲ្យប្រជាពលរដ្ឋទាំងអស់ កុំមានការភ្ញាក់ផ្អើលចំពោះការចល័តយុទ្ធោបករណ៍ទាំងអស់នេះ៕