(ភ្នំពេញ)៖ រយៈពេល៨ថ្ងៃដំបូងក្នុងខែមករា ឆ្នាំ២០១៨នេះ នគរបាលត្រួតពិនិត្យយានយន្តទូទាំងប្រទេសចំនួន៣៧,៩១៧គ្រឿង (ម៉ូតូ៦៣%) រកឃើញយានយន្តល្មើសច្បាប់ ៦,៤៦៣គ្រឿង អប់រំ២,៤២៤គ្រឿង និងពិន័យ៤០៣៩គ្រឿង (ម៉ូតូ៩៦%)។
ដោយឡែកសម្រាប់ការត្រួតពិនិត្យមួក និងកញ្ចក់វិញ រយៈពេល៨ថ្ងៃមកនេះ ពិនិត្យបាន ១៧,៧១៧គ្រឿង អប់រំ៥៣២គ្រឿង និងពិន័យ៣,២៣៥គ្រឿង ក្នុងនោះអត់មួក២,៣៩៦គ្រឿង និងគ្មានកញ្ចក់៧៥០គ្រឿង និងល្មើសផ្សេងៗ៨៩គ្រឿង។
ចំពោះរាជធានីភ្នំពេញវិញ រយៈពេល៨ថ្ងៃកន្លងមកនេះ នគរបាលឃាត់យានយន្តល្មើសសរុប ចំនួន១,៩២៤គ្រឿង ក្នុងនោះយានយន្តជិះបញ្ច្រាស៩១៦គ្រឿង មិនពាក់មួកសុវត្ថិភាព ៧៦៤គ្រឿង មិនដាក់កញ្ចក់១៩២គ្រឿង មិនមានស្លាកលេខ២២គ្រឿង និងអត់មានមួក និងកញ្ចក់២៣គ្រឿង៕