(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គុន្ធធារ៉ា, លោក ហួន លីហួ អ្នកនាង កេត សត្យា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ គ.ជ.ប៖ គណបក្សប្រជាជនទទួលបានលេខរៀងទី១, គណបក្សយុវជនកម្ពុជា លេខ២, គណបក្សខ្មែររួបរួមជាតិ លេខ៣ និងហ៊្វុនស៊ិនប៉ិច លេខ៤
២៖ អ្វីទៅជាកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលនឹងចាប់ផ្តើមដំណើរការកិច្ចប្រជុំនៅកម្ពុជា នាថ្ងៃស្អែកនេះ?
៣៖ វៀតណាមជីកផ្តាច់ និងបិទផ្លូវចេញចូល៤កន្លែង នៅព្រំដែនខេត្តរតនគិរី ដោយខឹងកម្ពុជា មិនធ្វើតាមសំណើខ្លួនដែលសុំបើកច្រកជាផ្លូវការ
៤៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ៖ បញ្ហាវៀតណាមបិទច្រក៤ នៅព្រំដែនខេត្តរតនគិរី មិនមែនជាបញ្ហាធំដុំទេ, ភាគីកម្ពុជាកំពុងដោះស្រាយ
៥៖ ក្រសួងធនធានទឹក ប្រកាសថា អាកាសធាតុ នឹងចុះត្រជាក់លើកទី៣ ចាប់ពីថ្ងៃទី១០-១៥ ខែមករា, តំបន់ជួរភ្នំដងរែក ចុះត្រជាក់រហូតដល់១៤អង្សាសេ
៦៖ មនុស្សជាង១២០០នាក់ រួមជាមួយថ្នាំញៀន ជិត៥ពាន់គីឡួក្រាម និងវត្ថុតាងមួយចំនួនធំ ត្រូវបានកម្លាំងនគរបាលចុះបង្រ្កាប នៅក្នុងចុងឆ្នាំ២០១៧
៧៖ របាយការណ៍អគ្គស្នងការ៖ ចុងឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌថយចុះគួរឲ្យកត់សម្គាល់ ក្នុងនោះបទល្មើសឧក្រិដ្ឋថយ១៩%
៨៖ កម្ពុជាដាក់ឲ្យប្រើប្រាស់ទីស្នាក់ការ ផ្ដល់លិខិតធ្វើដំណើរ និងបណ្ណពលករកម្ពុជា ធ្វើការនៅបរទេស៣កន្លែង ដើម្បីពន្លឿនការផ្ដល់សេវាជូនពលករ
* ព័ត៌មានអន្តរជាតិ (World News)
១៖ ដើម្បីបង្ហាញភក្តីភាពឥតងាករេ «មន្ត្រីកំពូលៗអាមេរិក ចេញមកបង្ហាញការគាំទ្រ លោក ដូណាល់ ត្រាំ ក្នុងការបង្អួតប៊ូតុងនុយក្លេអ៊ែរតបទៅ គីម ជុងអ៊ុន វិញ»
២៖ទីបំផុតអតីតមន្ត្រីសេតវិមាន «ចេញមុខសុំទោស ដូណាល់ ត្រាំ ជាកិច្ចបញ្ចប់រឿង» ក្រោយពីការចេញផ្សាយសៀវភៅ ដែលចោទកូនប្រុស លោក ត្រាំ ថាក្បត់ជាតិ
៣៖ នាយក CIA ព្រលយមួយឃ្លា៖ «គោលនយោបាយ ដូណាល់ ត្រាំ នឹងធ្វើឲ្យ គីម ជុងអ៊ុន បកត្រឡប់ក្រោយវិញដោយខ្លួនឯង»
៤៖ នាយក CIA អាមេរិក៖ «រុស្ស៊ី និងប្រទេសមួយចំនួនទៀត កំពុងព្យាយាមអុកឡុកការបោះឆ្នោតនៅអាមេរិក»
៥៖ សម្ព័ន្ធបក្សប្រឆាំងនៅម៉ាឡេស៊ី «ជ្រើសតាំងអតីតនាយករដ្ឋមន្ត្រីវ័យ ៩២ឆ្នាំ ធ្វើជាបេក្ខជនត្រៀមឈរឈ្មោះបោះឆ្នោត»
៦៖ បែកធ្លាយរូបថតច្រើនសន្លឹក «ដែលអារ៉ាប៊ីសាអូឌីតអះអាងថា ជាកូនប្រុស អូសាម៉ា ប៊ិនឡាដិន លាក់ខ្លួនក្នុងប្រទេសអ៊ីរ៉ង់»
៧៖ ទោះបីរងការរិះគន់ខ្លាំងៗពីអន្តរជាតិ ក៏មេដឹកនាំហ្វីលីពីន លោក ឌូតឺតេ «នៅតែទទួលការគាំទ្រខ្លាំងពីប្រជាជនក្នុងប្រទេស»
៨៖ ប្រទេសប៉ាគីស្ថាន «កំពុងត្រៀមកាដូធំមួយ ទុកជូនដល់អាមេរិក» ឆ្លើយតបនឹងការផ្អាកជំនួយយោធា មកកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ៕