(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលបានត្រួតពិនិត្យយានយន្ដចំនួន៣,១៦៤គ្រឿង រកឃើញល្មើសច្បាប់៦១៨គ្រឿង (ម៉ូតូ៨៨ភាគរយ) អប់រំ១៦៧គ្រឿង និងផាកពិន័យ៤៥១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០៨ ខែមករានេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៨ ខែមករានេះ ត្រួតពិនិត្យរួមបាន ចំនួន៨៥៣គ្រឿង អប់រំ៥២គ្រឿង និងផាកពិន័យចំនួន៣៥២គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៧,៩១៧គ្រឿង រកឃើញយានយន្តល្មើស ៦,៤៦៣គ្រឿង (ម៉ូតូ៨២ភាគរយ) ក្នុងនោះអប់រំ ២,៤២៤ គ្រឿង និងផាកពិន័យ ៤,០៣៩គ្រឿង (ម៉ូតូ៩៦ភាគរយ)៕