(ភ្នំពេញ)៖ ពិតជាអស្ចារ្យមែន! គម្រោងថ្មីទី២ របស់បុរី ឡុងនី នឹងបើកនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះហើយ អតិថិជនដែលបានមកទិញ ក្នុងថ្ងៃនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ៥% ។

គម្រោងរបស់បុរី ឡុងនី នីមួយៗទទួលបានជោគជ័យយ៉ាងខ្ពស់ ដោយគម្រោងទី១ បើកលក់ក្នុងរយៈពេល៦​ខែ តែទទួលបានការគាំទ្រខ្ពស់ ដោយលក់បានរហូតដល់ទៅ៨០% នេះដោយសារតែការរក្សាបាននូវគុណភាពខ្ពស់តាមស្ដង់ដារ រចនាបថ យ៉ាងល្អឥតខ្ចោះ ពិសេសជាមួយនឹងតម្លៃ និងលក្ខខណ្ឌបោះរំលស់មានភាពងាយស្រួលដល់អតិថិជន។

គម្រោងថ្មីទី២នេះ គឺស្ថិតនៅក្បែរគម្រោងទី១ នៅកណ្តាលក្រុងភ្នំពេញ ផ្លូវធំ ៣០ម៉ែត្រ ដែលជាទីតាំងល្អ តម្លៃសមរម្យ គុណភាពសាងសង់តាមស្តង់ដា មានប្លង់រឹង អាចបង់រំលស់បាន ជាមួយធនាគារ ឬ ក្រុមហ៊ុនផ្ទាល់ផងដែរ។

ព័ត៌មានលម្អិត សូមអញ្ជើញមកកាន់បុរី ឡុង នី ឬទំនាក់ទំនងតាម ទូរស័ព្ទលេខ៖ 011881158 010881158៕