(ភ្នំពេញ)៖ លោក សុខ​ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ បានបង្ហាញអំពីសម្រង់ពាក្យសម្តី១២ចំណុច ដែលប្រឌិតភូតកុហកឡើង ដោយក្រុមអ្នកប្រឆាំងក្រៅច្បាប់ ដើម្បីវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជន។

សម្រង់ពាក្យសម្តីភូតកុហកទាំងនោះរួមមាន៖

១៖ នៅស្រុកខ្មែរ សុទ្ធតែ យួន។

២៖ អ្នកបោះឆ្នោតនៅស្រុកខ្មែរសុទ្ធតែយួន។

៣៖ យួនឈ្លានពានទឹកដីកម្ពុជា ១ថ្ងៃ ១គម។

៤៖ ដាច់ខាតមិនចូលរដ្ឋសភា តែក្រោយមកចូល។

៥៖ ធ្វើបាតុកម្មរហូតបានបោះឆ្នោតឡើងវិញ តែតាមពិតអត់មានការបោះឆ្នោតឡើងវិញ។

៦៖ បក្សនយោបាយតូចៗជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា។

៧៖ នៅក្នុងឆ្នាំ២០១៤ នឹងមានទូរទស្សន៏ព្រះអាទិត្យចេញផ្សាយ ។

៨៖ សហភាពអឺរ៉ុបបានកាត់ជំនួយពីកម្ពុជា ជាង ៤២០លានដុល្លារអាមេរិកនៅឆ្នាំ ២០១៤។

៩៖ ទោះស្លាប់ ឬ ត្រូវជាប់គុកក៏ត្រូវតែចូលក្នុងស្រុកវិញដែរ។

១០៖ បក្សសង្គ្រោះជាតិ មិនរលាយជាដាច់ខាត តែនៅថ្ងៃទី១៦ វិច្ឆិកា ២០១៧ បក្សប្រឆាំងនេះត្រូវរំលាយដោយតុលាការកំពូល ។

១១៖ នៅដើមឆ្នាំ២០១៨ គណបក្សសាងគ្រោះជាតិនឹងរស់ឡើងវិញ នឹងចូលរួមការបោះឆ្នោត ។

១២៖ ប្រជាជនកម្ពុជា ចេះតែក្រទៅៗ រកអង្ករច្រកឆ្នាំងមិនបានផង៕