(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមហ៊ុន LG Electronics បានបង្ហាញនូវភាពមហិមានៃទូរទស្សន៏ OLED និង SUPER UHD ស៊េរីថ្មីដែលបំពាក់ទៅដោយបច្ចេកវិទ្យា THINQ និង α (ALPHA) PROCESSOR។
ទូរទស្សន៍ OLED ស៊េរីថ្មីដែលបំពាក់ទៅដោយបច្ចេកវិទ្យា THINQ® នង α (ALPHA) PROCESSOR ដែលនិងត្រូវបង្ហាញនៅក្នុងព្រឹត្តិការណ៏តាំងពិពរណ៏ផលិតផលអេឡិចត្រូនិចពិភពលោក (CES ២០១៨) នៅក្នុងទីក្រុង Las Vegas នៅថ្ងៃទី៧ ឆ្នាំ 2018 ខាងមុខនេះ។
ជាមួយនឹងមុខងារ AI ដែលបានបង្កប់នៅក្នុងទូរទស្សន៍របស់ LG អាចអនុញ្ញាតអោយអ្នកប្រើប្រាស់និយាយបញ្ជាទៅលើតេឡេរបស់ទូរទស្សន៍ដោយផ្ទាល់ដើម្បីដំណើរការមុខងារផ្សេងៗរបស់ទូរទស្សន៍ វាកាន់តែធ្វើអោយអតិថិជនរីករាយជាមួយបច្ចេកវិទ្យាជំនួយការដោយប្រើសម្លេង។ ThinQ TVs របស់ក្រុមហ៊ុន LG ក៏ដើរតួជាទីជាមូលដ្ថានក្នុងផ្ទះដ៏ឆ្លាតវៃ ក្នុងការផ្តល់លទ្ធភាពដំណើរការ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះផ្សេងទៀត ដូចជា៖ ម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបន្សុទ្ធខ្យល់បរិសុទ្ធ និងឧបករណ៍ផ្សេងៗជាច្រើនទៀតដែលអាចភ្ជាប់ទៅទូរទស្សន៍តាមរយះ Wi-Fi ឬ Bluetooth។
លើសពីនេះទៀត ជាមួយ α (Alpha) 9 processor ចុងក្រោយបំផុតរបស់ LG អាចផ្តល់អោយអ្នកទស្សនាទទួលបានបទពិសោធន៍នៃការទស្សនាជាមួយរូបភាពច្បាស់ល្អដ៏អស្ចារ្យ។ LG Nano CellTM SUPER UHD TVs បំពាក់ទៅដោយភ្លើងក្រោយ Full-Array Local Dimming (FALD) ដើម្បីផ្តល់នូវពណ៏ខ្មៅដិតល្អ និងបង្កើនកំរិតពណ៏ និងស្រមោលស្រអាប់អោយដូចរូបពិត។ ទូរទស្សន៍ OLED និង SUPER UHD ឆ្នាំ 2018 របស់ LG មានលក្ខណៈពិសេស 4K Cinema HDR ដែលជាបទពិសោធន៍យ៉ាងប្រពៃនៃការទស្សនាខ្សែភាពយន្តក្នុងគេហដ្ឋាន។
លោក Brian Kwon ប្រធានក្រុមហ៊ុន LG’s Home Entertainment បានមានប្រសាសន៍ថា «LG នៅតែបន្តស្វែងរក និងឆ្នៃប្រឌិតឧបករណ៍ប្រើប្រាស់ ក្នុងផ្ទះឲ្យកាន់តែមានភាពមហិមា និងអស្ចារ្យ ដែលអាចផ្តល់ភាពងាយស្រួល និងការកំសាន្តយ៉ាងរីករាយដល់អតិថិជន»។ លោកថ្លែងទៀតថា គោលបំណងរបស់ LG គឺផ្តល់ជូន និងបង្កើនការកំសាន្តក្នុងការរស់នៅរបស់អតិថិជនអោយកាន់តែប្រសើរ និងងាយស្រួល ជាមួយការវិវដ្តរបស់ TVs របស់ LG យើង៕